Sponsor

មានការចាប់អារម្មណ៍និងចូលខមិនជាច្រើនក្រោយពីបានឃើញគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា ដុកទ័រ តាំ បានលើកឡើងថាប្រតិកម្មថ្នាំជារឿងបច្ចេកទេស ពេទ្យណាក៏ជួបអ្នកជេរពេទ្យទាំងអស់ អ្នកក៏ដូចគាត់ដែរ អត់ដឹងថាត្រូវធ្វើម៉េចពេលមានរឿងកើតទ្បើង។ ការបង្ហោះសារបែបនេះក្រោយពីកើតមានគ្រូពេទ្យពីរនាក់ប្តីប្រពន្ធបានចាក់ថ្នាំអ្នកជំងឺបណ្តាលឱ្យប្រតិកម្មស្លាប់ នឹងដឹកសពយកទៅប្លុងចោល ។ 
 

គួរឱ្យដឹងថាសមត្ថកិច្ចចាប់ខ្លួនម្ចាស់គ្លីនិកមន្ទីរសំរាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា និងបន្តចាត់ការតាមនីតិវិធីច្បាប់ក្រោយពីម្ចាស់គ្លីនិកដែលជាប្តីប្រពន្ធ និងជាគ្រូពេទ្យបានចាក់ថ្នាំ បណ្តាលឱ្យស្រ្តីម្នាក់ស្លាប់និងដឹកសព និងក្មួយ របស់់ស្រ្តីរងគ្រោះអាយុ៣ឆ្នាំយកទៅប្លុងចោល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៩ វិច្ឆិកា ២០២៤ កន្លងទៅនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ។

ក្រោយហេតុការណ៍នេះមានការចែករំលែកពាសពេញបណ្តាញសង្គមនោះគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា ដុកទ័រ តាំ ដែលតែងចែករំលែកពីសុខភាពនានានោះបានបង្ហោះសាររៀបរាប់ថា «ប្រតិកម្មថ្នាំជារឿងបច្ចេកទេស ពេទ្យណាក៏ជួប។ តែរឿងមនុស្សស្លាប់ ហើយបិទបាំងចេតនាគឺខុស១០០% គឺមិនទាក់ទងថាគេជាពេទ្យ ឬមិនពេទ្យទេ វាជាបែបបត់នៃប្រតិកម្មផ្ទាល់ខ្លួន បើអ្នកជេរពេទ្យទាំងអស់ អ្នកក៏ដូចគាត់ដែរ អត់ដឹងថាត្រូវធ្វើម៉េចពេលមានរឿងកើតទ្បើង។ គេថា អ្នកបានតែសំដី ជាដើម»។

សំណេរមួយនេះរបស់ ដុកទ័រ តាំ ទទួលបានការវែកញែក និងបញ្ចេញមតិយោបល់ជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយម្នាក់ៗបានខមិនថា «លោកគ្រូ អោយតែប្រតិកម្មថ្នាំ ដឹងតែស្លាប់ម៉ងមែន អត់ជួយបានទេ» «បើគ្រាន់ជារឿងបច្ចេកទេសចាំបាច់អីធ្វើរឿងដល់អាក្រក់ចឹងបន្ថែមទៀត គ្រាន់តែរឿងបច្ចេកទេសខ្លាចអីនឹងប្រឈមមុខបកស្រាយជាមួយគ្រួសារជនរងគ្រោះនិងខាងក្រសួងពាក់ព័ន្ធ» «បើយើងមិនច្បាស់កុំចេះតែធ្វើ ព្រោះជីវិតមនុស្សនៅលើដៃអ្នក កុំយកជីវិតគេមកសាកល្បងយកបទពិសោធន៍» «រៀនបានខ្ពស់ ពាក់អាវស គេហៅលោកគ្រូពេញៗមាត់ តែគ្រូខ្លះទង្វើមិនសមជាអ្នកចេះដឹងសោះ» «អានចុះអានឡើងទើបដឹងថាលោកគ្រូនៅកម្រិតណា» ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor