ហាក់មានការហួសចិត្តជាខ្លាំងក្រោយសុខៗតារាចម្រៀង ឃុំ ប៊ុណ្ណាដែត ត្រូវបានបុរសម្នាក់ចោទជាសំណួរមកលោកចំៗនៅក្នុងតិកតុកថា តើលោកពេញជាតួអង្គគារាសិល្បៈហើយឬនៅ ។ការដែលបុរសម្នាក់នេះចោទសួរតារាចម្រៀង ឃុំ ប៊ុណ្ណាដែត ដោយសារកន្លងមកលោកធ្លាប់និយាយថា អ្នកលេងតិកតុកមិនមែនជាតារានោះទេ ។
គេចាំបានថាកន្លងមកតារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសំឡេង ឃុំ ប៊ុណ្ណាដែត ធ្លាប់បាននិយាយចំៗថាអ្នកលេងTikTok(Tiktoker) YouTuber មិនមែនជាតារានោះទេ ព្រោះអ្នកខ្លះបានបំពុលសង្គមដោយការស្លៀកលេចលើលេចក្រោម។
លោកក៏ចង់ដឹងថាតើអ្នកណាជាអ្នកដាក់ឈ្មោះតារាឱ្យអ្នកទាំងនោះ ។អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះក៏មានបុរសម្នាក់លើកជាសំណួរសួរចំៗមកលោក ឃុំ ប៊ុណ្ណាដែត ថា តើលោកពេញជាតួអង្គអ្នកសិល្បៈហើយឬនៅ ?ក្នុងនាមជាអ្នកសិល្បៈដែលធ្លាប់មានឈ្មោះល្បីល្បាញនាពេលកន្លងមកដែរនោះ លោក ឃុំ ប៊ុណ្ណាដែត បានតបទៅបុរសម្នាក់នោះភ្លាមៗទាំងហួសចិត្តថា«សិល្បៈសំដៅទៅលើអ្នកមានចំណេះជំនាញផ្នែកសិល្បៈច្រើនទម្រង់ពិតប្រាកដគេហៅថាសិល្បៈ ។
ពាក្យថាតារាគឺសំដៅទៅលើអ្នកសិល្បៈរូបណាដែលបានបំរើប្រយោជន៏ជាតិមាតុភូមិ មហាជនជាច្រើន។ ដូច្នេះអ្នកលេងTikTok(Tiktoker) YouTuber នៅតែមិនមែនជាតារា បញ្ជាក់ធ្វើឆ្កួត បំពុលសង្គម ស្លៀកលេចលើលេចក្រោយ តើអ្នកណាជាអ្នកដាក់ឈ្មោះជាតារាឱ្យជួយប្រាប់ខ្ញុំផង?
មួយវិញទៀតបើគ្រាន់ធ្វើឆ្កួត បំពុលសង្គម ស្លៀកលេចលើលេចក្រោយ ក្លាយជាតារា អញ្ចឹងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សាលាវិចិត្រសិល្បៈ និងសិល្បៈឆ្នើមៗជាច្រើន តើតម្លៃនៃការប្រឹងប្រែងរបស់ពួកគាត់នៅឯណា? ហើយលោកអោយខ្ញុំបកស្រាយប្រហែលលោកអត់យល់និយមន័យ សិល្បៈ និងតារាខ្លួនឯងផង ។
ចំណែកខ្ញុំផ្ទាល់ ពាក្យថាសិល្បៈគឹខ្ញុំបានឆ្លងកាត់ការបណ្តុះបណ្តាលពីគ្រូត្រឹមត្រូវ គ្រូរបស់ខ្ញុំគឺ អ្នកគ្រូ គង់ ណារី ដែលអ្នកគ្រូបានលាចាកលោកទៅហើយ»។
លោក ឃុំ ប៊ុណ្ណាដែត បានបញ្ជាក់ថា «ពាក្យថា តារា សម្រាប់ខ្ញុំ គឺខ្ញុំមិនបានតាំងនាមខ្លួនឯងឡើយគឺមហាជន និងអ្នកគាំទ្រខ្ញុំជាអ្នកដាក់ឱ្យ ។ ហើយខ្ញុំទើបតែដឹងថាខ្ញុំមានសំណាងណា ស់ដែលគេលើដាក់ឱ្យ ក្លាយជាតារា បើលោកមិនប្រាប់ខ្ញុំក៏មិនដឹងដែរថាខ្ញុំមានសំណាង។ការពន្យល់របស់ខ្ញុំសង្ឃឹមថាលោកនឹង បានយល់ ហើយយល់ច្បាស់អ្វីហៅថា សិល្បៈ និង តារាសិល្បៈ ។ ឱ្យកាន់តែច្បាស់លោក ឃុំ ប៊ុណ្ណាដែត បានបកស្រាយទៀតថា «សិល្បៈសំដៅទៅលើអ្នកមានចំណេះជំនាញពិតប្រាកដគេហៅថាសិល្បៈ ។ ពាក្យថាតារាគឺសំដៅទៅលើអ្នកសិល្បៈរូបណាដែលបានបំរើប្រយោជន៏ជាតិមាតុភូមិ មហាជនជាច្រើន ដូច្នេះអ្នកលេងTikTok នៅតែមិនមែនជាតារា»។ ជុំវិញការបកស្រាយច្បាស់ៗរបស់លោក ឃុំ ប៊ុណ្ណាដែត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាមិត្តរួមអាជីពជាច្រើនមានការពេញចិត្តនិងគាំទ្រផងដែរ ៕