Sponsor

ដើម្បីឱ្យអស់ចម្ងល់ពេលនេះតារាកំប្លែង ស្រីភីម ដែលជាអតីតភរិយារបស់ នាយតាក់ស៊ី បានចេញមុខបញ្ជាក់ច្បាស់ៗក្រោយពីមានអ្នកលេងហ្វេសប៊ុកមួយចំនួនបានគិតអវិជ្ជមាននឹង បានលើកឡើងថានាងមិនបានខ្វាយខ្វល់ជាមួយអតីតប្តី នាយតាក់ស៊ី ដែលកំពុងមានជំងឺធ្ងន់ធ្ងរ សម្រាកនៅក្នុងមន្ទីរពេទ្យ ។


តារាកំប្លែង ស្រីភីម បានរៀបរាប់នៅក្នុងបណ្តាញសង្គមថានាងមិនបានខឹងសម្បារចំពោះមហា ជនដែលបានគិតមិនល្អចំពោះរូបនាងឡើយ តែនាងគ្រាន់តែចង់ឱ្យបកស្រាយឱ្យអស់ចម្ងល់។ យ៉ាងណាមិញក្រោយដឹងដំណឹងថា នាយតាក់ស៊ី ចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យនាងបាន ធ្វើដំណើរមកពី ខេត្ត តាកែវ មកមើលអតីតប្តីតាំងពីថ្ងៃដំបូង ហើយក្រោយមកនាងបានយកកូនប្រុសមកជាមួយដើម្បីសួរសុខទុក្ខនិងលើកទឹកចិត្តដល់ នាយតាក់ស៊ី ផងដែរ ។

បើគិតត្រឹម ថ្ងៃទី ០៣ នេះនាងបានមកមើលនាយ តាកស៊ី ពីរដង នឹងបានយកថវិកាបន្តិចបន្តួចជូនអតីតប្តី ផងដែរ។គ្រាន់តែនាងមិនបានថតបង្ហោះហ្វេសប៊ុកព្រោះមិនចង់ឱ្យមានការរំឮកដល់រឿងរ៉ាវកន្ល ងមក ។ ទាំងនេះជាការលើកឡើងរបស់ ស្រីភីម ក្រោយពីមានការនិយាយថានាងមិនខ្វល់ខ្វាយ នឹងអតីតប្តីដែលកំពុងឈឺធ្ងន់សម្រាកនៅមន្ទីរពទ្យដោយសារខូចក្រលៀន និងមានទឹកដក់នៅ ក្នុងសួត។

គួរឱ្យដឹងថា នាយតាក់ស៊ី បានរៀបការជាមួយ នាងភីម នៅក្នុងឆ្នាំ ២០០៦ ដោយទទួលបាន ចំណងដៃកូនប្រុសម្នាក់ តែគួរឱ្យស្តាយអ្នកទាំងពីរបានសម្រេចបែកផ្លូវគ្នាដោយសន្តិវិធីក្រោយ ពីនាយតាក់ស៊ី បានសម្រេចចិត្តសាងផ្នួសកាលពីអំឡុងឆ្នាំ ២០១៩ ។ សព្វថ្ងៃ ស្រីភីម ក៏មាន ដៃគូថ្មីនិងមានកូនផងដែរ តែកន្លងមកទាំង នាយតាក់ស៊ី និង នាងភីម នៅបន្តរាប់អានគ្នាហើយ កន្លងមកពួកគេក៏ធ្លាប់សម្តែងកំប្លែងជាមួយគ្នាដោយមិនមានការខឹងសម្បារឬអាក់អន់ចិត្តអ្វីឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor