ជៀសវាងការភ័ន្តច្រឡំបន្តទៀតក្នុងបទចម្រៀង«សែកមន្ត»របស់ឧកញ៉ា ព្រាប សុវត្ថិ ពេលនេះ អ្នកដឹកនាំសម្តែងបានចេញមុខបញ្ជាក់ថាលោកមិនមានចេតនាណា ចង់ឱ្យប៉ះពាល់ដល់ កេរ្តិ៍ ដំណែលដូនតានោះឡើយ។ក្នុងនាមជាយុវជនសិល្បៈជំនាន់ក្រោយ និងព្យាយាមកែតម្រូវបើ មានចំណុចឆ្គាំឆ្គង។ បន្ថែមពីនេះលោកក៏បានបក ស្រាយពីចំណុចមួយចំនួនដែលធ្វើឱ្យ មហា ជនរិះគន់ខ្លាំង ។
អ្នកដឹកនាំសម្តែងបទ«សែកមន្ត» លោក Jonathan បានចេញមុខបញ្ជាក់ច្បាស់ៗថា ការស្លៀក ពាក់របស់តារាចម្រៀង ព្រាប សុវត្ថិ នៅក្នុងឈុតបុរាណនោះមិនមែនជាតួអង្គស្តេចទេ គឺជាគ្រូ អាគម ដែលហៅថា ទេវបុត្រកាមទេព។ មូលហេតុដែលបញ្ជូលតុក្កតា ឡាប៊ូប៊ូ គឺក្នុងគោលបំ ណង បូកផ្សំការរាំ តុក្កតាឡាប៊ូប៊ូ ដែលយុវវ័យក្នុងប្រទេសឬក្រៅប្រទេស រីករាយនឹង ផ្សារភ្ជាប់ ការកម្សាន្តជាមួយរូបភាព និង ការរាំ នៃចង្វាក់រាំនេះ។ ប៉ុន្តែប្លង់មួយចំនួនរបស់ តុក្កតា ឡាប៊ូប៊ូ គឺបានកែសម្រួលខ្លះៗ ជាក់ស្តែងពេលមិនទាន់កែនៅជិតប្លង់ចាប៉ី ពេល បានកែមកកន្លែង កណ្ដាលនៃចម្រៀងវិញ គឺគម្លាតមានពីរ ប្លង់។ ជាមួយគ្នានោះអ្នកដឹកនាំសម្តែងរូបនេះ បានទ ទួលស្គាល់ថាការកែតម្រូវខាងលើនេះ មិនទាន់គ្រប់គ្រាន់ តែលោកនៅតែទទួលយក ការកែ តម្រូវជានិច្ច បើមានការចង្អុលបង្ហាញណាមួយពីក្រសួង ឬ ស្ថាប័នដែលពាក់ព័ន្ធ។
បន្ថែមពីនេះលោក Jonathan បានធ្វើការសុំទោសដោយលោកអះអាងថា មិនមានចេតនាចង់ឱ្យប៉ះពាល់ដល់កេរ្តិដំណែលដូនតានោះឡើយ។ក្នុងនាមជាយុវជនសិល្បៈជំនាន់ក្រោយ និងព្យាយាមខិតខំធ្វើការកែប្រែបើមានចំណុចខុសឆ្គង ។
អ្វីដែលគួរឱ្យកត់សម្គាល់រហូតមកដល់ ថ្ងៃទី០៣នេះគេមិនទាន់ឃើញ MV បទ«សែកមន្ត» បង្ហោះនៅក្នុងផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ីដូចបទនានាឡើយពោលបង្ហោះតែក្នុងយូធូបតែប៉ុណ្ណោះ ៕