ទើបក្លាយជាសមាជិកនៅក្នុងផលិតកម្មបារមីប្រមាណជាបួនខែប៉ុណ្ណោះ តែតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បានទទួលស្គាល់ថាគឺជាឆ្នាំដ៏មានន័យនឹងជាឆ្នាំដែលមានការផ្លាស់ប្តូរច្រើនក្នុង នាមជាសិល្បករមួយរូប។ ប៉ុន្តែតារាចម្រៀងរូបនេះហាក់ដូចជារីករាយនៅក្នុងដំណើរតន្ត្រីថ្មីរប ស់នាងនៅក្នុងទ្រនំរួមគ្នាជាមួយតារារ៉េប វណ្ណដា ។
ក្លាយជាសមាជិកនៅក្នុងទ្រនំបារមីរយៈពេលខ្លីក៏ពិតមែន តែគេសម្គាល់ឃើញថា រ៉េត ស៊ូហ្សា ណា បានបង្កើនសមត្ថភាពបន្ថែមថ្មីដែលមានដូចជាការនិពន្ធបទចម្រៀងដោយខ្លួនឯង ។ មក ដល់ពេលនេះ រ៉េត ស៊ូហ្សាណា ក៏មានបទចម្រៀងថ្មីៗជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្រដែលមាន ទាំង បទញាក់ និងបទមនោសញ្ចេតនា ។
សម្រាប់បទដែលទទួលបានការពេញនិយមស្តាប់ ពីសំណាក់មហាជនទាំងក្នុងស្រុកនៅក្រៅស្រុកមានដូចជាបទ«ស្រ្តីសេរី»ដែលមានប្រមាណជា ៣៣ ប្រទេសដែលបានស្តាប់បទចម្រៀងមួយនេះដែលជាជោគជ័យមួយសម្រាប់តារាចម្រៀង វ័យក្មេងរូបនេះ។ រ៉េត ស៊ូហ្សាណា ក៏មិនភ្លេចអរគុណដល់អ្នកគាំទ្ររបស់ខ្លួនដោយបានបង្ហា ញអារម្មណ៍តាមបណ្តាញសង្គមថា «ឆ្នាំ 2024 គឺជាឆ្នាំដែលមានការផ្លាស់ប្តូរជាច្រើនសម្រាប់ នាងខ្ញុំ ក្នុងនាមជាសិល្បករមួយរូបហើយសូមអរគុណធំៗចំពោះការគាំទ្រ និងក្តីស្រលាញ់ដែល អ្នកទាំងអស់គ្នាផ្តល់ឱ្យក៏ដូចជាការស្តាប់ចម្រៀងថ្មីៗរបស់នាងខ្ញុំ។នេះជាឆ្នាំដ៏មានន័យមួយហើ យនាងខ្ញុំពិតជារីករាយនឹងវត្តមានអ្នកទាំងអស់គ្នានៅក្នុងដំណើរតន្ត្រីថ្មីឆ្នាំនេះហើយពួកយើងនឹងជួបគ្នានៅឆ្នាំក្រោយជាមួយបទចម្រៀងជាច្រើនទៀតណា See you, 2025»។
ជុំវិញការលើកឡើងរបស់ រ៉េត ស៊ូហ្សាណា ក៏មានអ្នកគាំទ្រជាច្រើនចង់ឱ្យនាងមានស្នាដៃ ថ្មីរួមគ្នាជាមួយកំពូលតារារ៉េប វណ្ណដា ។ អ្វីដែលចាប់អារម្មណ៍មិនត្រឹមជាតារាចម្រៀងដែលទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់យុវវ័យប៉ុណ្ណោះទេ រ៉េត ស៊ូហ្សាណា ត្រូវបានគេ មើលឃើញថាជាតារាចម្រៀង ដែលមានទីផ្សារធំទូលាយនៅក្នុងការផ្សព្វផ្សាយនានា មិនចាញ់ តារាសម្តែងល្បីៗប៉ុន្មាន ឡើយ ហើយបើនិយាយពីតម្លៃខ្លួនក៏ខ្ពស់មិនធម្មតាដែរ ៕