មិនដល់កន្លះខែទៀតទេស្រីស្អាត រឿន ណាត និងលោក លាវ វេងហួរ និងរៀបចំពិធីភ្ជាប់ពាក្យ ទៅតាមប្រពៃណីខ្មែរ តែអ្វីដែលធ្វើឱ្យមហាជន និងមិត្តភក្តិក្នុងសិល្បៈមានការចាប់អារម្មណ៍នោះ ពិធីភ្ជាប់ពាក្យរបស់តារាស្រីប្រុសមួយគូនេះធ្វើឡើងនៅសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំមួយនេះ។
បើទោះបីអ្នកសិល្បៈភាគច្រើនត្អូញត្អែរពីប្រាក់ចំណូលដែលបានមកពីការងារសិល្បៈខណៈសេដ្ឋកិច្ចមិនសូវល្អប្រសើរក្តី ប៉ុន្តែ សម្រាប់អតីតបវរកញ្ញាចក្រវាឡ រឿន ណាត និងលោក លាវ វេងហួរ ហាក់មិនមានបញ្ហាអ្វីចោទឡើយដោយអ្នកទាំងពីរត្រៀមកញ្ចប់ធំសម្រាប់ពិធីភ្ជាប់ពាក្យ របស់ខ្លួនដែលនឹងរៀបចំឡើងនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ បើតាមគម្រោងពិធីភ្ជាប់ ពាក្យរបស់ រឿន ណាត និងគូស្នេហ៍នឹងរៀបចំឡើងនៅថ្ងៃទី ២០ ធ្នូនៅសណ្ឋាគារលំដាប់ ផ្កាយប្រាំដ៏ប្រណិត រ៉ាហ្វិល ឡឺរ៉ូយ៉ាល់ ដែលពេលនេះអ្នកទាំងពីរក៏បានត្រៀមរួចរាល់ទាំងការ រៀបចំនៅក្នុងពិធីក៏ដូចជាអញ្ជើញភ្ញៀវកិតិ្តយសសម្រាប់ថ្ងៃពិសេសរបស់ខ្លួន ។
ក្នុងនោះក៏មាន ការ លើក ឡើងថាគ្រាន់តែពិធីភ្ជាប់ពាក្យ រឿន ណាត លេងសុទ្ធតែសណ្ឋាគារលំដាប់ប្រាំ ពិតជាមិន ចាញ់គូស្នេហ៍អភិជននោះទេទម្រាំពិធីរៀបមង្គលការមិនដឹងជាអធិកអធមបែបណាទេ ។ ប៉ុន្តែ យ៉ាងណា រឿន ណាត មិនទាន់បង្ហាញពីពេលវេលារៀបការនៅឡើយទេដោយសារ ពេលនេះ នាងក៏កំពុងមមាញឹកនៅក្នុងការចាត់ចែងពិធីភ្ជាប់ពាក្យ ។
គួរឱ្យដឹងថាមុននឹងទទួលបានស្នេហាពិតប្រាកដជាក់លាក់មួយនេះ ស្រីស្អាត រឿន ណាត បាន ជួបស្នេហាខកបំណងពីរលើកមកហើយ តែសម្រាប់លើកទីបីនេះនាងបានសម្រេចភ្ជាប់ពាក្យ ភ្លាមៗក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នានិងរួមការងារជាមួយគ្នាមួយរយៈនឹងបន្ទាប់ពីគូស្នេហ៍លោក លាវ វេងហួរ លុតជង្គង់សុំស្នេហ៍នៅក្នុងខេត្តសៀមរាបដែលមានប្រាសាទអង្គរវត្តជា សាក្សីស្នេហ៍ផងដែរ៕