Sponsor

មានការចាប់អារម្មណ៍និងប្លែកភ្នែកជាខ្លាំងក្រោយពីបានឃើញទិដ្ឋភាពនៅក្នុងបទចម្រៀងដែលមានអត្ថន័យយ៉ាងពិរោះរបស់តារាចម្រៀង ពេជ្រ សោភា ដែលបានផ្តិតរូបភាពនៅតាមបណ្តារ ប្រាសាទជាច្រើននៅក្នុងខេត្តសៀមរាប ។ បទចម្រៀងមួយបទនេះគឺជាការនិពន្ធទំនុកច្រៀង និងទំនុកភ្លេងដោយរូបនាងផ្ទាល់តែម្តង ។


ធ្លាប់តែឃើញតារាចម្រៀង ពេជ្រ សោភា ច្រៀងបទបែបញាក់កន្ត្រាក់អារម្មណ៍ តែសម្រាប់ បទ«រយពាន់ឆ្នាំ» ស្តាប់ហើយពិតជាមានអត្ថន័យដ៏ស៊ីជម្រៅដោយភ្ជាប់ជាមួយការស្រែកដង្ហោ យហៅឱ្យកូនចៅគ្រប់ជំនាន់បន្តថែរក្សា និងការពារកុំឱ្យបាត់បង់ព្រោះមានអ្នកចង់បានរបស់ មួយនេះទៅគ្រប់គ្រង តែយ៉ាងណាខ្មែរគឺជាម្ចាស់កេរ្តិ៍យ៉ាងប្រាកដ។ ជាមួយនឹងអត្ថន័យដ៏ចាក់ ដោតនោះបទចម្រៀងមួយនេះក៏បានបង្ហាញពីសម្លៀកបំពាក់អប្សរាដែលជាវប្បធម៌ប្រពៃណីបុរា ណដ៏ផូរផង់របស់ខ្មែរយើង។ 

មិនតែប៉ុណ្ណោះបទចម្រៀងនេះក៏បានផ្តិតយកទិដ្ឋភាពដ៏ស្រស់ ស្អាតប្រាសាទចំនួន ០៦នៅក្នុងខេត្ត សៀមរាប ដែលមានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាពួន ប្រាសាទបាយ័ន ប្រាសា ទព្រះខ័ន ប្រាសាទតាព្រហ្ម និង ប្រាសាទទទឹងថ្ងៃ ជាដើម ។ ជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតនៅក្នុងការសម្តែងបទចម្រៀងមូយនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនពេញចិត្តនិងបានចែករំលែកជាច្រើននៅក្នុងបទចម្រៀងមួយបទនេះ ។


មិនមែនជារឿងធម្មតាទេទម្រាំសម្រិតសម្រាំងបានមួយបទនេះ ពេជ្រ សោភា បានលើក ឡើងថាអ្នកនាងនិងក្រុមការងារយកបេះដូងមកធ្វើហើយការចប់ម៉ូតសក់ទាំង ១១ ម៉ូដនិងឈុត សំពត់ទាំង ១១ ពណ៌សុទ្ធសឹងជារបស់ខ្មែរពិតៗ ។សម្រាប់បទនេះប្រើពេលវលាថតចំនួន ពីរថ្ងៃ។ ក្នុងនោះក៏មានអ្នកខ្លះបានសរសើរថាមួយបទនេះមិនត្រឹមតែមានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងឱ្យកូនខ្មែរបានស្គាល់ឈ្មោះប្រាសាទមួយចំនួន ខណៈធ្លាប់ទៅលេងប្រាសាទអង្គរវត្ត ជាច្រើនដង តែមិនដែលបានស្គាល់ឈ្មោះ ប្រាសាទទឹងថ្ងៃ ។ ងាកមកតារាចម្រៀង ពេជ្រ សោភា បានបង្ហាញអារម្មណ៍រីករាយក្រោយអ្នកគាំទ្រពេញចិត្តនូវស្នាដៃរបស់ខ្លួននៅក្នុងបទ «រយពាន់ឆ្នាំ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor