បើទោះបីឧកញ៉ា ឈាង រ័ត្ន បានឃ្លាតឆ្លាយប្រមាណជាងមួយឆ្នាំក្តី តែលោក តាន់គឹមសួរ នៅតែរក្សាពាក្យសន្យាមួយនេះជាមួយគ្នា ។ ជាក់ស្តែងថ្មីៗនេះគេបានឃើញលោក តាន់ គឹម សួរ បានស្ពាយរូបថតឡើងភ្នំឱរ៉ាល់ជាមួយគ្នាដើម្បីសម្រេចក្តីប្រាថ្នារបស់ឧកញ៉ា ឈាង រ័ត្ន កាលនៅមានជីវិតរស់នៅ ។ រូបភាពមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការ ចាប់អារម្មណ៍និងក្តុកក្តួលជាខ្លាំងហើយអ្នកខ្លះក៏បានសរសើរដល់ទឹកចិត្តរបស់លោក តាន់ គឹម សួរ ថាពិតជាមិត្តភក្តិដ៏ល្អពិតប្រាកដ ។
ថ្មីៗនេះគេបានឃើញលោក តាន់ គឹមសួរ ក៏ដូចជាស្វាមី ផន សុផារី រួមទាំងមិត្តភក្តិបាននាំគ្នា ឡើងភ្នំឱរ៉ាល់ដែលជាភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានកំពស់ ១៨១៣ម៉ែត្រ និងចំណាយពេលដើរថ្មើរជើងរយៈពេលដល់ទៅ ១០ម៉ោង ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងប ណ្តាញសង្គមចាប់អារម្មណ៍នោះគឺលោក តាន់ គឹមសួរ បានស្ពាយរូបថតរបស់អតីតស្វាមីអ្នក នាង ស្រីអូន ដែលបានទទួលមរណភាពជាងមួយឆ្នាំហើយនោះទៅជាមួយដោយភ្ជាប់សារខ្លី ដែលមានអត្ថន័យចាក់ដោតថា «តាមការសន្យា ជូន តាប៉ិ រ័ត្ន ឡើងភ្នំឱរ៉ាល់ចាប់ពីពេលនេះទៅ ខ្ញុំឈប់ថ្ពក់ម្រាមដៃសន្យាជាមួយអ្នកណាទាំងអស់ទៀតហើយ»។ ក្នុងនោះស្វាមី ផន សុផារី បានបន្ថែមថាក្តីប្រាថ្នាធំរបស់លោក ឈាង រ័ត្ន ចង់មកលេងភ្នំ ឱរ៉ាល់។
ជាមួយទិដ្ឋភាពមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការក្តុកក្តួលជាខ្លាំងដោយអ្នកខ្លះបានសរសើរដល់ទឹកចិត្តរបស់លោក តាន់ គឺមសួរ ដែលនៅតែរក្សាពាក្យសន្យាបើទោះលោក ឈាង រ័ត្ន មិនមានវត្តមននៅលើលោកនេះក្តី ។ ខ្លះទៀតក៏បានជូនពរឱ្យការឡើងភ្នំរបស់ លោកបានសម្រេចនិងមានសុខសុវត្ថិភាព ។ ក្នងនោះក៏មានការបញ្ចេញមតិជាហូរហែថា«ឃើញរូបភាពនេះហើយចង់ស្រក់ទឹកភ្នែក ហេតុអីមនុស្សមានលុយវាល់លានដុល្លារ តែគ្រាន់តែរក ឱកាសឡើងភ្នំប៉ុណ្ណឹងក៏គ្មានឱកាសបំពេញបំណងខ្លួនឯងបានដែរ សែនស្រណោះគាត់ណាស់ សូមឱ្យគាត់តាមថែរក្សាមនុស្សបេះដូងល្អដូចជាបងប្រុសផង » «មិត្តភាពនិង ការចង់ចាំ» «ខ្ញុំ អោយតែឃើញគាត់ខ្ញុំចង់តែយំ» «ជូនតាមបំណងគាត់ហើយបងនឹងជោគជ័យដែរ»៕