Sponsor

ក្នុងនាមជាតារាស្រីលេចធ្លោប្រចាំផលិតកម្ម តន់ ចន្ទសីម៉ា មានឱកាសចេញបទចម្រៀងជា បន្តបន្ទាប់ ស្វាគមន៍អ្នកគាំទ្រ ។យ៉ាងណាមិញថ្មីៗនេះនាងបានទម្លាក់បទចម្រៀងថ្មីដែលមានចំ ណងជើងថា «កុលាបមានបន្លា» ជាVersion ស្រី ។ តែមិនខុសពីបទ« សែកមន្ត» ប៉ុន្មានឡើយ អ្នកស្តាប់ភាគច្រើនបញ្ចេញមតិថាច្រៀងស្តាប់មិនបានបើច្រៀងដោយប្រើប្រាស់សំឡេងធម្មតា ឃើញថាពិរោះជាង ។


តន់ ចន្ទសីម៉ា ក៏ជាតារាចម្រៀងស្រីម្នាក់ដែលមានប្រជាប្រិយភាពខ្ពស់បើប្រៀបធៀបជាមួយ តារាចម្រៀងដែលជាអតីតបេក្ខភាពដែលប្រឡងចម្រៀងនៅក្នុងកម្មវិធីទូរទស្សន៍ដំណាលរូបនាង ។ បទចម្រៀងរបស់នាងល្បីៗជាច្រើនបទនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីទទួលបានការគាំទ្រ ខ្លាំងពីសំណាក់អ្នកស្តាប់ជាយុវវ័យដោយបទខ្លះត្រូវបានបេក្ខភាពមួយចំនួនលើកយកមកច្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀងថែមទៀត។ 

បទល្បីៗរបស់នាងសុទ្ធសឹងជាស្នាដៃនិពន្ធរបស់កវី ដែលមានសមត្ថភាពម្នាក់ដែលសព្វថ្ងៃមានងារជាឧកញ៉ា គឺឧកញ៉ា យឹម តាស្រង់ ។ ប៉ុន្តែប៉ុន្មាន បទចុងក្រោយនេះរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ហាក់ទទួលរងការរិះគន់ច្រើនពីសំណាក់អ្នក ទស្សនានៅតាមបណ្តាញសង្គមដោយម្នាក់ៗលើកឡើងថានាងច្រៀងមិនសូវច្បាស់ស្តាប់មិន បាន ។

តួយ៉ាងដែលមានដូចជាបទ «សែកមន្ត» និង «កុលាបមានបន្លា» Version ស្រី តន់ ចន្ទសីម៉ា មានការប្រើប្រាស់សំឡេងប្លែកខុសពីមុន ។សូម្បីតែការរាំ និងការតុបតែងខ្លួនក៏មើលទៅមាន ភាពដដែលៗមិនទាក់ទាញនោះដែរ ។ 

អ្នកគាំទ្រជាច្រើនបានដាស់តឿនតារាចម្រៀង តន់ ចន្ទ សីម៉ា ថាបើនៅតែប្រើសំឡេងច្រៀងបែបនេះនាងអាចនឹងធ្លាក់កូដជាមិនខាន ។ ទាំងនេះជាខ មិនមួយចំនួនរបស់អ្នកលេងហ្វេសប៊ុកនៅក្នុងMV បទ «កុលាបមានបន្លា» ដែលមានដូចជា «ច្រៀងតាំងពិរោះស្តាប់បានរហូតដល់លែងពិរោះលែងចង់ស្តាប់បាន»«ពីមុនគាត់ច្រៀងពិរោះ តែ ឥឡូវស្ដាប់មិនកើតទេបទចម្រៀងទៅផ្សេងភ្លេងទៅផ្សេងសម្លេងភ្លាវៗស្ដាប់មិនកើតមែន តើ ..ចេញបទចម្រៀងលើកណាឃើញតែគេរិ:គន់ពេញប្រទេសសួរថាខ្មាស់គេអត់?» «ពីរោះណា ស់ណាស់ តែមិនបាច់ចេញបទមកទៀតទេ» «ស្ដាប់ហើយវិលមុខណាស់» ជាដើម៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor