ឈរឈ្មោះក្នុងលំដាប់តារាល្បីប្រចាំប្រទេស តែតារាចម្រៀង ខេមរៈ សិរីមន្ត នៅតែមានគំនិត ក្នុងការប្រកួតប្រជែងជាមួយខ្លួនឯងក្នុងគោលបំណងដើម្បីបានបទពិសោធន៍ថ្មី ។មួយវិញទៀត ដើម្បីទទួលបានអ្នកគាំទ្រគ្រប់ស្រទាប់លោកព្យាយាម រិះរកនូវអ្វីដែលថ្មី និងគ្រប់ទម្រង់បើទោះ មានឧបសគ្គក្តី ។ ជុំវិញការបញ្ជាក់របស់ឧកញ៉ា ខេមរៈ សិរីមន្ត ក៏មានការវែកញែកពីសំណាក់ អ្នកលេងបណ្តាញសង្គមដោយអ្នកខ្លះបានគាំទ្រ ហើយខ្លះទៀតបែរជាមិនយល់ស្របទៅវិញ។
ប្រឡូកក្នុងអាជីពជាតារាចម្រៀងជាច្រើនឆ្នាំឧកញ៉ា ខេមរៈ សិរីមន្ត មានបទចម្រៀងពិរោះៗ និងល្បីៗជាបន្តបន្ទាប់ ដែលភាគច្រើនជាបទមនោសញ្ចេតនាដែលមកដល់បច្ចុប្បន្ននៅតែទទួល បានការគាំទ្រពីសំណាក់អ្នកស្តាប់គ្រប់វ័យ។ប៉ុន្តែចុងក្រោយនេះតារាចម្រៀងរូបនេះហាក់ទទួល រងការរិះគន់ច្រើនក្រោយពីលោកបានផ្លាស់ប្តូរស្ទីលច្រៀងនិងតុបតែងខ្លួនបែបយុវវ័យ។តាមរយៈ ការបង្ហាញវត្តមាននៅក្នុងកម្មវិធី«រៀនថត»ម្ចាស់បទ «Call me papa» រូបនេះប្រៀបប្រដូច ការច្រៀងទៅនឹងការលក់អាហារមានន័យថាសព្វថ្ងៃយើងលក់បាយសាច់ជ្រូក តែដើម្បីពង្រីក អតិថិជនឱ្យកាន់តែច្រើនយើងអាចបន្ថែមការលក់ស៊ុប ឬភីហ្សា ជាដើម ។មិនខុសពីរូបលោក ត្រូវរិះរកអ្វីដែលថ្មីនិងប្លែកគ្រប់ទម្រង់ដើម្បីតម្រូវទៅតាមអ្នកស្តាប់ ហើយក៏ជាឱកាសមួយដែល លោក អាចរក្សាប្រជាប្រិយភាពផងដែរ ។ «មិនថាមានឧបសគ្គអ្វីយើងត្រូវផលិតបទចម្រៀង ឱ្យបានគ្រប់ទម្រង់ » ទាំងនេះជា ការលើកឡើងរបស់ឧកញ៉ា សិរីមន្ត។
អ្នកគាំទ្រមួយចំនួនក៏បានយល់ស្របចំពោះសម្តីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត និងសរសើរ ចំពោះការព្យាយាមរិះរកអ្វីដែលថ្មី និងប្លែកដើម្បីតម្រូវទៅតាមទីផ្សារនាពេលបច្ចុប្បន្ន ។ ប៉ុន្តែក៏ មានមតិខ្លះលើកឡើងផ្ទុយមកវិញថាបើម្ហូបដដែលៗ តែនៅតែឆ្ងាញ់គេក៏នៅតែបន្តទទួលទាន ដែរ ។ តែសំខាន់ម្ហូបថ្មីនោះជាតម្រូវការអ្នកគាំទ្រដែរទេ ។
ប៉ុន្តែយ៉ាងណាថ្មីៗនេះ ខេមរៈសិរីមន្ត ក៏បានចេញបទមនោសញ្ចេតនាដែលឃើញថាចាក់ចំបេះដូងអ្នកគាំទ្រដោយបទនេះមានចំណង ជើងថា«ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ»។គិតមកដល់បច្ចុប្បន្ននេះតារាចម្រៀង ខេមរៈ សិរីមន្ត បានផ្លាស់ ប្តូរផលិតកម្មចំនួនបួនមកហើយ តែលោកបានបញ្ជាក់ថាបានចាកចេញនៅពេលបញ្ចប់កិច្ចស ន្យាត្រឹមត្រូវ។ គោលដៅរបស់លោកគឺចង់ប្រកួតប្រជែងជាមួយខ្លួនឯងចង់បានអ្វីដែលថ្មីក្រុម ការងារថ្មី បទពិសោធន៍ថ្មី ហើយស្វែងយល់ពីអ្នកគាំទ្រឱ្យច្បាស់៕