Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយបានឃើញលោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហាញការមិន ពេញចិត្តចំពោះ ឡូរីន ដែលបានសម្ញែងរូបរាងបែបនេះនៅក្នុងបណ្តាញសង្គម។លោកជំទាវ បានលើកឡើងថាកុំប្រៀបធៀបជាមួយស្រុកគេព្រោះស្រុកខ្មែរមានវប្បធម៌ល្អផូរផង់ហើយការបង្ហាញបែបនេះអាចនាំឱ្យមានការជ្រួលជ្រើមចាប់រំលោភទៀតផង ។

ការបញ្ចេញរូបរាងសិចស៊ីរបស់គូស្នេហ៍ វណ្ណដា ស្រីស្អាត ឡូរីន ហាក់ស្ងប់ស្ងាត់ទៅហើយ ក្រោយពីស្រីស្អាតរូបនេះបានឆ្លើយតបទៅនឹង អាចារ្យធំ ពីមូលហេតុដែលខ្លួនស្លៀកបែបនេះ ដោយសារជាហ្វេសសិនសម័យថ្មី និងជាការស្រឡាញ់ចូលចិត្តរបស់នាង ។


 ប៉ុន្តែរឿងនេះ ហាក់ ក្តៅឡើងវិញក្រោយពីលោកជំទាវ ហ៊ុន ស៊ីណាត បានឡាយវីដេអូកាលពីថ្ងៃទី២០ ម្សិលមិញ នេះដោយបានលើកយករឿងនេះមកនិយាយ ។ បើទោះមិនបានបញ្ជាក់ឈ្មោះចំៗទៅ ឡូរីន ក្តី តែលោកជំទាវ បានហៅថា នាងខ្លួនខ្មែរក្បាលអឺរ៉ុប កុំអាងគូទស្អាតចេះតែថតគូទបង្ហាញគេដល់ គេនិយាយតាំងថាស្រុកគេដល់ណាហើយ។លោកជំទាវ ថាកុំយកមកប្រៀបធៀបស្រុកគេ ព្រោះ ស្រុកយើងមានវប្បធម៌អរិយធម៌ផូរផង់។«វប្បធម៌ធ្លាក់ដោយសារពួកទាំងអស់ហ្នឹងហើយខ្ញុំ ពិត ជាឈឺចិត្តនឹងចង់ឱ្យក្រសួងវប្បធម៌ហៅអ្នកទាំងនោះទៅអប់រំកុំឱ្យសម្ញែងពេកព្រោះនាំឱ្យមានការរំលោភជាដើម ព្រោះសម័យនេះមានក្មេងៗកាន់ហ្វេសប៊ុក និងតិកតុកច្រើនណាស់ ។

ទាំងនេះជាការលើកឡើងរបស់លោកជំទាវ ហ៊ុន ស៊ីណាត ក្រោយបានឃើញស្រីស្អាត ឡូរីន ឆ្លើយតបទៅ អាចារ្យធំ ក្រោយពីលោកបានស៊ែរូបភាពរបស់នាង និងបានតែងកំណាព្យលែប ខាយចំពោះការបង្ហាញរូបរាងកាយសិចស៊ីរបស់នាងកាលពីប៉ុន្មានថ្ងៃមុននៅលើបណ្តាញសង្គម ។ គួរបញ្ជាក់ថារូបភាពមួយនេះរបស់ ឡូរីន ក៏ជាផ្ទាំងស៊ីបនៅក្នុងការបញ្ចេញមតិជាច្រើន របស់ មហាជនជាអ្នកលេងបណ្តាញសង្គមដែលមានទាំងមតិវិជ្ជមាន និងអវិជ្ជមាន៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor