ដ្បិតបានចេញមុខសុំទោស វណ្ណថាន ចំពោះការចោទប្រកាន់រឿងចម្លងជំងឺក្តី តែ ធីតា នៅតែ បន្តបង្ហោះសារហាក់ដូចមិនខ្លាចពីការចាត់វិធានការតាមផ្លូវច្បាប់របស់តារាចម្រៀង វណ្ណថាន នោះទេ ។ តួយ៉ាង ថ្មីនេះ ធីតា បានផ្តាំទៅតារាចម្រៀង លី វណ្ណថាន ជាចំហថាប្តឹងឱ្យលឿន មកជាកូនប្រុសម៉ាត់ណាម៉ាត់ណឹងមានទោសអីទទួលទៅឆាប់ចប់...។
ក្រៅពីមិនបង្ហាញសកម្មភាពនៅក្នុងការចេញច្រៀងតាមឆាកតន្រ្តី វណ្ណថាន ក៏មិនទាន់បង្ហាញពី ចំណាត់ការអ្វីទៅលើនារីវ័យក្មេង ធីតា ក្រៅពីចេញលិខិតបំភ្លឺលាងភាពស្អាតស្អំរបស់ខ្លួនកាល ពីប៉ុន្មានថ្ងៃមុន ។ ប៉ុន្តែសម្រាប់ ធីតា ហាក់ដូចជាមិនស្ងប់ស្ងាត់ឡើយនាងនៅតែបង្ហោះសារឌឺ ដងដល់ វណ្ណថាន ព្រមទាំងនិយាយច្បាស់ៗថានឹងប្តឹងបកវិញព្រោះនាងមានសាក្សីនៅក្នុងរឿង ចាប់បង្ខំមកលើរូបនាង ។
មិនតែប៉ុណ្ណោះកាលពីថ្ងៃទី ២២ ម្សិលមិញនេះ ធីតា បានបង្ហោះសំ ណេរឌឺដងដាក់ វណ្ណថាន ថា«បើថាប្តឹង! ប្តឹងឲ្យលឿនមកដោះស្រាយរឿង2នឹងឲ្យ ឆាប់ចប់ខ្ញុំ គ្មានពេលវេលាចាំអ្នកឯងយូរទេខ្ញុំត្រូវធ្វើការគ្មានពេលធ្វើការរត់ទៅរត់មកទេ»។នារីរូបនេះនិយាយទាំងជឿជាក់ទៀតថាធ្វើកូនប្រុសម៉ាត់ណាម៉ាត់នឹងមកយើងខុសអីយើងទទួលទោសនឹងរៀង ខ្លួនទៅឆាប់ចប់» ។
ងាកមក វណ្ណថាន បើទោះមិនទាន់មានសកម្មភាពអ្វីទៅតាមផ្លូវច្បាប់ចំពោះការចោទប្រកាន់ របស់ ធីតា មកលើរូបលោកក្តី តែគេជឿជាក់ថាលោកនឹងចេញមុខដោះស្រាយបញ្ចប់រឿងនេះឱ្យ បានដាច់ស្រេចព្រោះធ្វើឱ្យប៉ពាល់កេរ្ត៏ឈ្មោះខ្លាំងណាស់ ។ ប្រសិនបើលោកពិតជាបានចាប់បង្ខំ ដូច ធីតា បានចោទប្រកាន់ពិតមែនក៏កាន់តែជារឿងដែលធ្ងន់ធ្ងរទៅទៀត ។ ប៉ុន្តែយ៉ាងណាអ្នក គាំទ្រជាច្រើននៅតែជឿជាក់លើភាពស្អាតស្អំរបស់ វណ្ណថាន ហើយរំពឹងថារឿងរ៉ាវរសើបទាំង នេះនឹងដោះស្រាយរួចរាល់នៅក្នុងពេលឆាប់ៗនេះ។ បន្ថែមពីនេះក៏មានការផ្តល់កម្លាំងចិត្តឱ្យ លោកបានឆ្លងផុតរឿងអាស្រូវមួយនេះហើយងាកមកបំពេញការងារសិល្បៈជាមួយនឹងការបង្ហាញស្នាដៃថ្មីសម្រាប់ឆ្នាំ ២០២៥ខាងមុខនេះ៕