Sponsor

បើទោះសុខភាពមិនទាន់ល្អប្រសើរក្តី តែ នាយ តាក់ស៊ី មិនបាននៅស្ងៀមនោះទេពោលនាយ បានចេញមកថតរឿងខ្លីៗដើម្បីទទួលបានថវិកាខ្លះៗដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ។ប៉ុន្តែយ៉ា ងនាយទទួលយកការសម្តែងរឿងដែលមានលក្ខណៈបែបធម្មតាៗព្រោះសុខភាពមិនទាន់មាំទាំល្អ ។

ក្រោយពីចូលសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈពេលនេះ នាយតាក់ស៊ី បានចេញពីមន្ទីរពេទ្យ ហើយនឹងរង់ចាំធ្វើដំណើរទៅក្រៅប្រទេសដើម្បីធើ្វការវះកាត់ប្តូរក្រលៀនជាថ្មី ។ សម្រាប់ថ្លៃចំ ណាយនៅក្នុងការព្យាបាលរហូតជាសះស្បើយនោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវជាអ្នករ៉ាប់រង ។

បើទោះសុខភាពមិនទាន់ល្អប្រសើរពោលនៅបន្តការលាងឈាម ពីរដង ក្នុងមួយសប្តាហ៍ក្តី តែ នាយតាក់ស៊ី ក៏បានចាប់ផ្តើមទទួលការងារថតកំប្លែងខ្លីៗឡើងវិញដើម្បី រកចំណួលផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ ។ បើតាមការលើកឡើងរបស់ ពូណុយ បានឱ្យដឹងថា ដោយសារអាណិត នាយតាក់ស៊ី ដែលមិនទាន់មានសុខភាពល្អប្រសើរនោះខ្លួនសុខចិត្តកែសាច់ រឿងដើម្បីតម្រូវទៅនឹងសុខភាពរបស់តារាកំប្លែង នាយតាក់ស៊ី ដើម្បីអាចសម្តែងបាន ។

អ្នកគាំទ្រជាច្រើនបានបង្ហាញការអាណិតអាសូរនិងជូនពរឱ្យ នាយតាក់ស៊ី ឆាប់បានចេញទៅ ព្យាបាលក្រលៀននៅប្រទេសឥណ្ឌា និងមានសុខភាពល្អដើម្បីវិលមកបំរើនៅក្នុងវិស័យសិល្បៈ កំប្លែងឡើងវិញ ។ ខ្លះទៀតក៏បានសរសើរដល់ នាយតាក់ស៊ី ដែលមានសំណាងមានភរិយាល្អ នៅក្បែរនិងលើកទឹកចិត្តពិតជាល្អប្រពៃណាស់។គួរបញ្ជាក់ថាក្រោយពីដឹងខ្លួនថាត្រូវលាងឈាមប្តូរក្រលៀនដើម្បីសង្រ្គោះអាយុជីវិតនោះ នាយតាក់ស៊ី បានបាក់ទឹកចិត្តជាខ្លាំង និងមានបំណង ចង់បញ្ចប់អាយុជីវិតខ្លួនព្រោះមិនលទ្ធភាពនៅក្នុងការព្យាបាល តែជាសំណាង ក៏ទទួលបានការ ជួយពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានធ្វើឱ្យ នាយតាក់ស៊ី រំភើបខ្លាំង ដូចបានកើតម្តងទៀត៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor