Sponsor

មិនដឹងមានរឿងអ្វីថ្នាំងថ្នាក់នៅក្នុងចិត្តនោះទេតារាចម្រៀង ឃុំ ប៊ុណ្ណាដែត បានបង្ហាញការមិន ពេញចិត្តដល់ប៉ូលីសចរាចរណ៍មួយចំនួនដែលបង្ហាញនូវសកម្មភាពមិនសមរម្យដើម្បីតែប្រាក់ដែលធ្វើឱ្យខូចឈ្មោះដល់អ្នកល្អត្រឹមត្រូវ ។


ក្នុងនាមជាសិល្បករមួយរូបនិងជាមន្ត្រីរាជការម្នាក់លោក ឃុំ ប៊ុណ្ណាដែត តែងចែករំលែកនិង បង្ហោះសារមួយចំនួនបង្ហាញការមិនពេញចិត្តនៅក្នុងសង្គម ។ តួយ៉ាងនៅក្នុងថ្ងៃទី ២៦ នេះតារា ចម្រៀង ឃុំ ប៉ុណ្ណាដែត បានបង្ហោះសារយ៉ាងចាក់ដោតផ្តាំទៅប៉ូលីសចរាចរណ៍មួយចំនួនតូចថា «បងប្អូនប៉ូលីសចរាចរណ៏មួយចំនួនតូចគួរស្តាប់បទបញ្ជារបស់ថ្នាក់ដឹកនាំផងហើយពង្រឹងក្រមសីលធម៌ក្នុងនាមជាកងកំលាំងនៃប៉ូលីសចរាចរណ៏កុំដើម្បីលុយធ្វើអោយខូច និងគេមើលងាយ ដល់ប៉ូលីលល្អៗជាច្រើនទៀត»។

ជាមួយពាក្យពេចន៍របស់តារាចម្រៀង ឃុំ ប៊ុណ្ណាដែត បានធ្វើ ឱ្យអ្នកលេងហ្វេសប៊ុកពេញចិត្តព្រោះប៉ូលីសមួយចំនួនតូចតែងធ្វើសកម្មភាពអវិជ្ជមានបែបនេះដែលគេតែងឃើញកើតមានស្ទើររាល់ថ្ងៃនៅតាមដងផ្លូវនានាមិនថានៅក្នុងក្រុងឬតាមបណ្តារខេត្តនោះទេ។

គួរឱ្យដឹងថាក្រៅពីតារាចម្រៀងលោក ឃុំ ប៊ុណ្ណាដែត ក៏ជាមន្ត្រីនគរបាលម្នាក់ដែរ ។ ពេលនេះ លោកក៏បានវិលមកក្នុងអាជីពចម្រៀងវិញបើទោះមិនទាន់មានបទចម្រៀងនិងទីផ្សារផ្ទុះខ្លាំង តែ លោកនៅតែទទួលបានការពេញចិត្តពីសំណាក់មហាជនជាច្រើន។ លោក ឃុំ ប៊ុណ្ណាដែត និងភរិយា យក់ ឋិតរដ្ឋា ត្រូវបានគេចាត់ទុកជាប្តីប្រពន្ធអ្នកសិល្បៈគំរូដោយអ្នកទាំងពីររួមរស់ ជាមួយគ្នាយ៉ាងមានក្តីសុខក្រោយរៀបការជាង ១០ឆ្នាំ នឹងទទួលបានចំណងដៃកូនប្រុសស្រី ដល់ទៅបីនាក់ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor