Sponsor

អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការចាប់អារម្មណ៍ក្រោយពីបានឃើញតារាស្រីរូបស្រស់ អៀ ម៉េងលិ បានបង្ហោះសារទារប្រាក់ជាសាធាណរៈតាមបណ្តាញសង្គមចំពោះតារា សម្តែង សាឡាត់ ស្រីឡាង ។ អៀ ម៉េងលិ បានប្រាប់ថាមុននាងសម្រេចចិត្តបង្ហោះបែបនេះគឺ បានទុកពេលឱ្យ សាឡាត់ ស្រីឡាង ពីរទៅបីថ្ងៃដែរ តែ សាឡាត់ ស្រីឡាង ហាក់មិនរវល់នោះ ទេ។ ជាចុងក្រោយ អៀ ម៉េងលិ បានព្រមានទៅ សាឡាត់ ស្រីឡាង ថាចាំជួបគ្នានៅពេលនាង ទៅត្រឡប់ដល់ប្រទេសខ្មែរវិញ។

ពេលនេះដែរ អៀ ម៉េងលិ កំពុងដើរកម្សាន្តយ់ាងរីករាយនិងផ្អែមល្ហែមជាមួយគូស្នេហ៍នៅ តាមបណ្តារប្រទេសមួយចំនួននៅប៉ែកអឺរ៉ុប តែយ៉ាងណាតារាស្រីរូបនេះបានបង្ហាញការខឹង សម្បារក្រោយតារាសម្តែង សាឡាត់ ស្រីឡាង ជាមិត្តភក្តិ បានគេចវេសមិនបង់ការប្រាក់ដែល នៅសល់ប្រមាណជា ៨០០ដុល្លារ ។


អៀ ម៉េងលិ បានទម្លាយថា សាឡាត់ ស្រីឡាង បានពឹង ពាក់ឱ្យនាងជូយនូវទឹកប្រាក់ ២៥០០ដុល្លារ ដោយសន្យាថាយកតែមួយខែទេ តែពេលនេះចូល ជិតមួយឆ្នាំហើយ ។ពេលនេះនៅសល់ការប្រាក់់ចំនួន ៨០០ដុល្លារ សាឡាត់ ស្រីឡាង រក លេសម្តងថាឈឺ ម្តងថាការងារចប់ ។ អៀ ម៉េងលិ បានលើកឡើងទៀតថាដឹងថាគ្មានសមត្ថ ភាពសងគេហើយនៅប្រឹងដើរខ្ចីលុយគេទៀត ។ពេលនេះនាងលែងអាណិតនិងទុកមុខឱ្យហើ យចាំជួយគ្នានៅពេលនាងត្រឡប់ទៅដល់ប្រទេសខ្មែរវិញ។

មិនមែនជាលើកដំបូងទេ ចុងក្រោយនេះគេសង្កេតឃើញ សាឡាត់ ស្រីឡាង ត្រូវបានគេបង្ហោះ ទារប្រាក់នៅតាមបណ្តាញសង្កមជាញឹកញាប់ ។ អ្វីដែលកត់សម្គាល់មុនកាលបង្ហោះប៉ុន្មានថ្ងៃ របស់ អៀ ម៉េងលិ គេបានឃើញ សាឡាត់ ស្រីឡាង បង្ហោះសារសុំឱ្យម្ចាស់បំណុលទាំងអស់ ទុកឱកាសឱ្យរូបនាងព្រោះពេលនេះនាងពិតជាមានបញ្ហាពិតមែន។ សាឡាត់ ស្រីឡាង បានរៀ បរាប់ថា«  ខ្ញុំសាឡាត់ ស្រីឡាង មួយរយ:នេះខ្ញុំពិតជាមានបញ្ហារឿងបំណុលមែនបញ្ហាខាត រឿង បើកហាងរកស៊ីហើយនឹងបញ្ហាផ្សេងច្រើនទៀតកន្លងមកនេះខ្ញុំពិតជាព្យាយាមក្នុងការរក ដំណោះស្រាយក្នុងបញ្ហាទាំងអស់នឹងខ្ញុំមិនគេចវេសទេតែខ្ញុំសូមពេលក្នុងការដោះស្រាយ បញ្ហា ទាំងអស់នឹងមែន(ម្ចាស់បំណុលខ្លះខ្ញុំបានដោះស្រាយជូនបានខ្លះនឹងខ្លះទៀតគឺនៅ)ខ្ញុំពិតជា សូមទោសដែលយឺតយ៉ាវដោយសារបញ្ហាមកជាបន្តបន្ទាប់ខ្ញុំពិតជាអរគុណដល់បងៗដែល គាត់យោគយល់នឹងទុកពេលអោយខ្ញុំដោះស្រាយអរគុណដល់បងៗដែលផ្តល់ការងារដល់ខ្ញុំ ដើម្បីអោយបានចំណូលយកមកដោះស្រាយជាចុងក្រោមសូមកុំឆាប់ទុកចិត្តលើមនុស្សខុស គឺពិបាកកែណាស់ខាតទាំងលុយបាត់ទាំងកិត្តិយសហើយបាក់ទាំងទឹកចិត្តបំណុលគឺខ្ញុំទទួល ហើយក៏មិនគេចវេសដែល»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor