Sponsor

ឃើញផ្អែមល្ហែមជាមួយគ្នាសុខៗស្រាប់តែថ្មិៗនេះអ្នកលក់អនឡាញរូបស្រស់ ឡុង ម៉ានីន បែរ ជាបង្ហោះសារចង់នៅម្នាក់ឯងនឹងសុំទោសរឿងមិនល្អនាពេលកន្លងមកដែលខ្លួនបានធ្វើឱ្យប៉ះពាល់ដល់គូស្នេហ៍ជាតារាចម្រៀងល្បី ថុល សុភិទិ ។ ខណៈតារាចម្រៀង ថុល សុភិទិ បានលើក ជាសំណួរថា នេះជាកាដូចុងឆ្នាំមែន?

ជឿជាក់ថាអ្នកគាំទ្រជាច្រើនប្រាកដជាបានជ្រាបហើយថាលោក ថុល សុភិទិ និងអ្នកលក់អន ឡាញ ឡុង ម៉ានីន ជាគូស្នេហ៍និងគ្នាដែលកន្លងមកអ្នកទាំងពីរតែងបង្ហាញភាពផ្អែមល្ហែមមិន ខុសពីប្តីប្រពន្ធនោះឡើយ ។ ប៉ុន្តែនៅថ្ងៃទី ២៦ យប់មិញនេះគេបានឃើញស្រីស្អាត ឡុង ម៉ានីន បង្ហោះសាបន្តបន្ទាប់ហាក់បង្ហាញពីការប្រេះឆានៅក្នុងសម្ព័ន្ធភាពស្នេហាថា«អតីតកាល មិនល្អទើបចង់នៅម្នាក់ឯងមិនចង់អោយគេមកជាប់ឈ្មោះមិនល្អជាមួយបន្ត»«អរគុណសំរាប់ការ លះបង់អរគុណសំរាប់ការកែប្រែអរគុណដែលការពារគ្រប់ពេលមិនខ្វល់តែពីភាពល្បីខ្លួនឯង សុំ ទោសរឿងកន្លងដែលធ្វើខ្លួនមិនល្អអោយប៉ះពាល់បង»។

ជាពិសេសនាងក៏អរគុណដល់គូស្នេ ហ៍ដែលប្រឹងធ្វើការមិនសម្រាកដើម្បីសន្សំប្រាក់ទុករៀបការ។ងាកមកតារាចម្រៀងរូបសង្ហា ថុល សុ ភិទិ បានបង្ហាញអារម្មណ៍ថា «ចង់សួរទៅទេវតាថាខ្ញុំខុសអី« «ហ្នឹងមែនកាដូរចុងឆ្នាំ?» ជុំវិញ ការ បង្ហោះសារជាសាធារណៈនៅក្នុងបណ្តាញសង្គមរបស់គូស្នេហ៍ទាំងពីរក៏បានធ្វើឱ្យអ្នកគាំទ្រ របស់អ្នកទាំងពីរបាននាំគ្នាចូលបញ្ចេញមតិផ្តល់កម្លាំងចិត្តឱ្យគ្រប់គ្នាហើយលើកឡើងស្រដៀងគ្នាថាកុំឱ្យខ្វល់ជាមួយសម្តីអ្នកដទៃ។

មានការលើកឡើងពីមូលហេតុខ្លះៗដែលនាំឱ្យ អ្នកលក់អនឡាញ ឡុង ម៉ានីន បញ្ចេញអារម្ម ណ៍បែបនេះដោយសារថ្មីៗនេះមានការបញ្ចេញមតិអវិជ្ជមានមកលើរូបនាងថាជាមនុស្សប្រចណ្ឌហួងហែងគូស្នេហ៍ជ្រុល ក្រោយពីបានឃើញសកម្មភាពលោក ថុល សុភិទិ ច្រៀង រួមគ្នាជាមួយ ស្រីស្អាត មីណា តែអ្នកទាំងពីរហាក់មិនមានកាយវិការអ្វីស្និទ្ធស្នាលដូចតារាដទៃនោះទេ។ ដោ យសារវីដេអូនេះហើយដែលធ្វើឱ្យមានការបញ្ចេញមតិផ្សេងៗដោយអ្នកខ្លះបានលើកអតីតកាល កន្លងមកក្នុងគ្រាដែល ថុល សុភិទិ បានសម្តែងឈុតស្នេហាជា មួយតារាស្រី  អ៊ីង អ៊ីង នៅក្នុង រឿងភាគទូរទស្សន៍ហង្សមាសដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ស្រីស្អាត ឡុង ម៉ានីន ។ប៉ុន្តែយ៉ាងណាគេជឿជាក់ថានេះគ្រាន់តែជាអារម្មណ៍មួយឆាវតែប៉ុណ្ណោះ ព្រោះរឿងបែបនេះ មិន មែនទើប កើតឡើងជាលើកដំបូងចំពោះគូស្នេហ៍របស់ពួកគេនោះទេ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor