ដ្បិតតារាល្បីៗជាច្រើនងាកមកប្តូរស្ទីលច្រៀងបទញាក់ជាមួយការតុបតែងខ្លួនបែបយុវវ័យដើម្បី តម្រូវទៅតាមទីផ្សារក្ដី តែតារាចម្រៀង សុគន្ធ និសា មិនសម្រុកទៅលើការធ្វើចម្រៀងប្រភេទ បែបនេះឡើយ។ តួយ៉ាងថ្មីៗនេះតារាចម្រៀងស្រគត់ស្រគំរូបនេះបានងាកមកប្រើយុទ្ធសាស្រ្តទី ផ្សារថ្មីប្លែកពីគេដោយងាកមកចាប់ដៃគូជាមួយសិស្សប្អូន២នាក់បកស្រាយបទចម្រៀងជាសាច់រឿងស្នេហាដែលមានចំណងជើងថា «ឃុនឆាង ឃុនផែន »។
សុគន្ធ និសា បានសម្រេចចិត្តដើរចេញពីទ្រនំហង្សមាសមកធ្វើតារាចម្រៀងឯករាជ្យបានមួយ រយៈហើយអ្នកនាងក៏បានចេញបទចម្រៀងពីរបទដែលមានដូចជាបទ«ពេលខ្ញុំដួលអ្នកនៅឯ ណា»និងបទ«អារម្មណ៍ចាស់» ។ សុគន្ធ និសា នៅតែផ្ដោតទៅលើការផលិតបទចម្រៀងបែបម នោសញ្ចេតនាតម្រូវទៅតាមទឹកដមសម្លេងនិងកាយវិការរបស់ខ្លួន។សម្រាប់ពីរបទនេះរបស់ សុ គន្ធ និសា ឃើញថាទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកស្តាប់ ។
អ្វីដែលកត់សម្គាល់ខណៈ តារាល្បីៗមួយចំនួនបានងាកមកច្រៀងបទញាក់ដើម្បីតម្រូវទៅតាមទីផ្សារក្តី តែ សុគន្ធ និសា នៅតែជ្រើសរើសការច្រៀងបទមនោសញ្ចេតនាដដែលគ្រាន់តែនាងងាកមកចាប់ដៃគូជាមួយសិស្សប្អូនេពីរនាក់គឺតារាចម្រៀង នីកូ និងតារាចម្រៀង នួន សុធារក្ស ក្នុងការបកស្រាយបទចម្រៀ ងមនោសញ្ចេតនាស្នេហារឿង«ឃុនឆាង ឃុនផែន»។បើតាមគម្រោងបទចម្រៀងជាខ្សែរឿងនេះ នឹងចេញជាផ្លូវការនៅដើមឆ្នាំ ២០២៥ខាងមុខនេះតែម្តង ។
គេមិនទាន់ដឹងថាយុទ្ធសាស្ត្រទីផ្សារថ្មីរបស់តារាចម្រៀង សុគន្ធ និសា ដោយងាកមកចាប់ដៃគូ ច្រៀងជាមួយសិស្សប្អូនទាំងពីរូបនេះទទួលបានការគាំទ្រពីសំណាក់មហាជនកម្រិតណាឡើយ។ ព្រោះថាប៉ុន្មានឆ្នាំចុងក្រោយនេះ សុគន្ធ និសា ហាក់មិនមានបទចម្រៀងលេចធ្លោនោះទេ ។ ជាមួយគ្នានោះក៏មានការបង្ហើបថាទោះដើរចេញពីផលិតកម្មហង្សមាស តែ សុគន្ធ និសា នៅតែ មានទីផ្សារមានឱកាសក្នុងការចេញច្រៀងតាមឆាកប្រគំតន្រ្តីនៅតាមបណ្តារខេត្តនានាជាធម្មតា។អ្វីដែលចាប់អារម្មណ៍មិនថាការងារសិល្បៈ មុខជំនួញ និងជីវិតគូរបស់ សុគន្ធ និសា សុទ្ធតែ ដំណើរការរលូនបើទោះអ្នកនាងមិនទាន់មានកូនប្រលែងលេងដូចមិត្តភក្តិរួមអាជីពក្រោយរៀប ការរយៈពេល ៧ឆ្នាំក្តី៕