Sponsor

មានការយល់ស្របគ្រប់គ្នាពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយលោក ឆឹម សក្កដា បាន លើកឡើងដោយត្រង់ៗបែបនេះចំពោះអ្នកលក់អនឡាញមួយចំនួនបានផលិតមាតិការទាក់ទាញ ដោយការតែងខ្លួនប្លែកៗស្លៀកលេចលើលេចក្រោយឱ្យគេឯងចាប់អារម្មណ៍ដែលគេតែង បានឃើញនាពេលចុងក្រោយនេះ។ សម្រាប់លោក ឆឹម សក្កដា យល់ថាដូចជាមនុស្សឆ្កួតទៅ វិញ ។


លោក ឆឹម សក្កដា ត្រូវបានគេចាប់អារម្មណ៍ថាជាសិល្បករដែលចូលចិត្តនិយាយត្រង់ៗចែករំ លែកពីរឿងរ៉ាវមួយចំនួនដែលអវិជ្ជមាន ។មួយវិញទៀតក្នុងនាមជាតារាម្នាក់លោកបានបញ្ចេញ យោបល់ដោយមិនខ្លាចម្ចាស់ប្រេនមួយចំនួនដែលចូលចិត្តធ្វើមាតិកាបែបនេះអាក់អន់ចិត្តនោះទេ ។

លោក ឆឹម សក្កដា បានបញ្ចេញសំណេរថា «ពេលខ្ញុំឃើញអ្នកធ្វើ content មួយចំនួនតូច តែងខ្លួនប្លែកៗ លេចលើលេចក្រោម ដើរតាមផ្សារ តាមផ្លូវ ហើយគេងាកមើលគ្រប់គ្នា រួមទាំង ខ្ញុំដែរ! និយាយត្រង់ពួកខ្ញុំមើលនឹងព្រោះស្មានតែមនុស្សឆ្កួតទេ!!!»។ពាក្យសម្តីត្រង់ៗរបស់លោក ឆឹម សក្កដា ត្រូវបានអ្នកគាំទ្រលោកក៏ដូចជាអ្នកលេងហ្វេសប៊ុកជាច្រើនពេញចិត្តនិងបានបញ្ចេញមតិរិះគន់ចំពោះការធ្វើមាតិកាប្លែកៗបែបនេះជាបន្តបន្ទាប់។

សូម្បីតារាចម្រៀង ឃុំ ប៊ុណ្ណាដែត ក៏ទទួលស្គាល់ថាអ្វីដែលលោក ឆឹម សក្កដា និយាយត្រង់ដែរ ។អ្នកលេងហ្វេសប៊ុកខ្លះបានបញ្ចេញយោបល់ថា «អ្នកលេង គំនិតគិតឃើញតែបែបឆ្គួតៗចឹងឱ្យ គ្នារកធ្វើអីដែលផ្លែកហើយមានប្រយោជន៍ដល់អ្នកគាំទ្រទៅអាយដល» «អត់ប្រយោន៍មែនតើ គ្មានចម្រើនអីដល់ជាតិទេ contents ចឹងៗនោះបង» «និយាយត្រូវមេះបងប្រុសអោយ១០០/ ១០០» « នេះជាអ្វីដែលខ្ញុំចង់និយាយ»។ ប៉ុន្តែយ់ាងណាលោក ឆឹម សក្កដា បានបញ្ជាក់ថា លោកសុំទោសដែលលោកជាមនុស្សនិយាយត្រង់បែបនេះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor