header ads

Sponsor

ដោយ Sing Ly

សិល្បៈខ្មែរ ៖ ផ្តើមចេញពីកូនកសិករក្រីក្រ អ្នកស្រែចំការពីរនាក់បងប្អូន នាយគ្រឿន នាយពែកមីកំពុងទទួលបានជោគជ័យ និងប្រជាប្រិយភាពក្នុងវិស័យខ្សែភាពយន្តខ្មែរ ពិសេសរឿងថ្មីៗជាបន្តបន្ទាប់ត្រូវទទួលបានការគាំទ្រយ៉ាងកុះករពីទស្សនិកជន។

គួរបញ្ជាក់ផងដែរថា ពីរនាក់បងប្អូន នាយគ្រឿន នាយពែកមី មិនបានជាប់ខ្សែស្រលាយ ឈាមជ័រជាអ្នកសិល្បៈនោះទេ តែអ្វីដែលធ្វើឲ្យពួកគាត់ទទួលបានជោគជ័យ គឺការគោរពដឹងគុណឪពុកម្តាយ បងប្អូនប្រិយមិត្តទស្សនិកជនដែលបានផ្តល់ឱកាសអោយគាត់ ពិសេសគាត់តែងរំលឹកជារឿយៗដល់ពាក្យមួយឃ្លាដែលសរសេរថា  << អរគុណណាស់ពុកម៉ែបងប្អូនទស្សនិកជនដែលបានគាំទ្រពួកខ្ញុំ ព្រោះខ្ញុំមានថ្ងៃនេះដោយសារអ្នកទាំងអស់គ្នាហើយ ពីរនាក់បងប្អូន ជាកូនអ្នកស្រែក្រីក្រ រៀនបានតិច ចិញ្ចឹមជីវិតដោយការធ្វើស្រែ និងធ្វើសំណង់ មិននឹកស្មានថាមានថ្ងៃនេះសោះ អគុណបងប្អូនដែលគាំទ្រយើងខ្ញុំ បើគ្មានបងប្អូនគាំទ្រទេ យើងខ្ញុំក៏គ្មានថ្ងៃនេះដែរ >>។

ជារួមសរុបស្នាដៃដែលអ្នកដឹកនាំរឿងប្រសូតចេញពីគ្រួសារកសិកររូបនេះមានដូចជា ៖
នាយពែក មី ដឹកនាំនិងផលិតបានរឿងដូចជា ៖

១- Two Brothers        (ចាក់បញ្ចាំងរួចហើយ)

២-Tow Fathers          (ចាក់បញ្ចាំងរួចហើយ)

3-អ្នកបំរើ០០៧            (កំពុងចាក់បញ្ចាំងគ្រប់រោងកុនចាប់ពីថ្ងៃ ២៣-១១-២០១៧ តទៅ)

4-អាតួកូនឪ                (មិនទាន់ចាក់បញ្ចាំងនៅឡើយទេ)

5-បន្តោងឆ្នាំងដី          (មិនទាន់ចាក់បញ្ចាំងនៅឡើយទេ)

6-ចិញ្ចៀនខ្មោច           (មិនទាន់ចាក់បញ្ចាំងនៅឡើយទេ)

7-កូនប្រសារទេវតា      (កំពុងត្រៀមរាប់ចំថត)

នាយគ្រឿន ដឹកនាំនិងផលិតបានដូចជា ៖

1-ជួបស៊យ               (ចាក់បញ្ចាំងរួចហើយ)

2-ថតកុន                (ចាក់បញ្ចាំងរួចហើយ)

3-រឿងមនុស្សឆ្កួត     (ចាក់បញ្ចាំងពេលឆាប់ៗនេះ) និងកំពុងត្រៀមដឹកនិងថតបន្តបន្ទាប់ទៀតផងដែរ។

គិតមកដល់ឆ្នាំ២០១៧នេះពីរនាក់បងប្អូនដែលបានហែលឆ្លងគ្រប់កិច្ចការលំបាកតាំងពីធ្វើស្រែចម្ការ កម្មករសំណង់ដែលត្រឹមតែមួយថ្ងៃរកបាន ៤-៥ពាន់រៀល បានទទួលជោគជ័យក្នុងវិស័យកំប្លែង ថត និងដឹកនាំរឿងនេះ បានផលិត និងដឹកនាំរឿងដែលល្បីៗជាច្រើន ពិសេសរឿងដែលកំពុងចាក់បញ្ចាំងនេះតែម្តង (អ្នកបំរើ០០៧) ដែលអ្នកទស្សនាភាគច្រើនបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងរងចាំតាមដានរឿងបន្តបន្ទាប់ទៀតផងដែរ៕

ដោយ Sing Ly  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post