Sponsor
Amapapa News

ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកឱរ៉ា់ល់ និង ស្រុកថ្ពង បានរកឃើញក្មេងស្រី ២នាក់ ប្រគល់ជូនឪពុកម្ដាយវិញហើយ បន្ទាប់ពីដើរលេងអត់ចូលផ្ទះ៥ថ្ងៃ ធ្វើ​ឱ្យ​ម្តាយ និង​ក្រុម​គ្រួសារ​មានការ​ភិតភ័យ​ជា​ខ្លាំង​ដោយ​ខ្លាច​មាន​ ជនខិល ខូច​នាំ​ពួក​គេ​ទៅ​ធ្វើបាប ។ លោក​វរសេនីយ៍ទោ ប៊ុត ប៊ុ​ន​ធឿ​ង អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ក្មេង​ស្រី​២​នាក់​បាន​ធ្វើ​ឱ្យ​សមត្ថកិច្ច​ស្រុក​រ៉ា​ល់​ឈឺក្បាល​មិន​តិច​នោះ​ទេ ព្រោះតែ​គេ​ទាំង​២​នាក់​បាន​បាត់​ខ្លួន​ទៅ​ហើយ​ណាត់គ្នា​ដើរ​លេង​ដេក​នៅ​ជាមួយ​សង្សារ​យ៉ាង​រំភើយ​ដោយ​មិន​បាន​គិត​ថា ម្តាយ​មានការ​បារម្ភ​ចំពោះ​ពួក​គេ​ឡើយ ។

យោង​តាម​ពាក្យបណ្ដឹង​របស់​ម្តាយ ឈ្មោះ យ៉ែ​ម នូ​ច ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ព្រីង​កោង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្តឹង​ប្ដឹង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០៧ សីហា បាន​ប្ដឹង​ចំពោះ​ឈ្មោះ សុត ច​ន្នី ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​វៀន ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ បាន​នាំ​កូនស្រី​គាត់​ឈ្មោះ យ៉ែ​ម វាសនា អាយុ​១៧​ឆ្នាំ ចេញពីផ្ទះ​បាត់​មិនឃើញ​ត្រឡប់​មក​វិញ​ឡើយ ។ ក្រោយ​ទទួល​បាន​បណ្តឹង​ខាងលើ​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សស្រាក់សស្រាំ​គ្រប់​ទីកន្លែង​ទើប​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​០៩ សីហា នៅ​ចំណុច​ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ សមត្ថកិច្ច​រក​ឃើញ ហើយ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​មធ្យោបាយ​ធ្វើ​ដំណើរ​បាន​ម៉ូតូ​១​គ្រឿង ពណ៌​ខ្មៅ ម៉ាក​MSX ស៊េរី​ឆ្នាំ​២០១៦ ស្លាក​លេខ កំពង់ស្ពឺ 1I-1020  ។

ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្មេងស្រីទាំងពីរខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​០៣ សីហា ខ្លួន​ទាំង​ពីរ​នាក់​បាន​ណាត់គ្នា​ចេញពីផ្ទះ​ជិះ​ម៉ូតូ​ទៅ​ដើរ​លេង​ជាមួយ​គ្នា​នៅផ្ទះ​សង្សារ​របស់​ពួក​គេ​នៅ​ស្រុក​ថ្ពង​រៀង​ៗ​ខ្លួន ។ ពេល​ជួប​គ្នា​ជាមួយ​សង្សារ​ពួក​គេ​ដំបូង​គឺ​បាន​នាំ​គ្នា​ទៅ​មុជទឹក​ក្បាលឆាយ​អូរ​រនាំង  នៅ​ឃុំ​ត្រ​ពាំ​ជោ ស្រុក​ឱ​រ៉ា​ល់ ក្រោយ​ពី​មុជទឹក​លេង​រហូត​ដល់​ល្ងាច​ពួក​គេ​បាន​នាំ​គ្នា​ទៅ​សុំ​ផ្ទះ​គេ​ដេក​នៅ​ឱ​រ៉ា​ល់​(​ស្រែ​កឹ​ន​)​ដោយ​ដេក​នៅ​ទីនោះ​បាន​២​យប់ ពួក​គេ​ក៏​បន្តដំណើរ​ទៅ​ដើរ​លេង​នៅ​ទឹកធ្លាក់​ជ្រាវ​ក្នុងស្រុក​ថ្ពង ជា​បន្ត​ទៀត​ពេល​មុជទឹក និង​ផឹកស៊ី​នៅ​ទីនោះ​យ៉ាង​សប្បាយ​ហើយ​ក៏​សុំ​ផ្ទះ​អ្នក​ភូមិ​ដេក​នៅ​ទីនោះ​បាន​២​យប់​ទៀត ។

ក្រោយមក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​យា​អង្គ ស្រុក​ថ្ពង ជា​ផ្ទះ​សង្សារ​របស់​ឈ្មោះ សុខ ច​ន្នី បាន​១​យប់​ទៀត​គឺ​យប់​ថ្ងៃ​ទី​០៨ សីហា ។

លុះ​ព្រឹក​ថ្ងៃ​ទី​០៩ សីហា ពួក​គេ​ទាំង​ពី​នាក់​(​សុខ ច​ន្នី និង យ៉ែ​ម វាសនា​) បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ដើម្បី​រក​ទិញ​ម្ហូប និង​ស្រា​យក​ទៅ​ផឹកស៊ី​នៅផ្ទះ​សង្សារ​គេ​ទៀត​ក៏​ត្រូវ​សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង​ស្ទាក់​ឃាត់ខ្លួន​តែ​ម្តង ។

នៅ​ពេល​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពួក​គេ​ភ័យ​ណាស់​នឹក​ស្មាន​តែ​ខ្លួន​មាន​ជាប់​ពាក់​ព័​ន្ឋ​នឹង​បទល្មើស​ណាមួយ​តែ​ក្រោយមក​ទើប​ដឹង​ថា ការ​ឃាត់ខ្លួន​នេះ​គឺ​ដោយសារ​តែ​រឿង​ពួក​គេ​ណាត់គ្នា​ដើរ​លេង​មិន​ចូល​ផ្ទះ​សោះ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា នេះ​ដែរ​ក្រោយ​បំពេញ​សំណុំរឿង​តាម​នីតិវិធី​រួច​ហើយ​សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់​បាន​ប្រគល់​មនុស្ស និង​ម៉ូតូ​ជូន​ទៅ​ឪពុក​ម្តាយ​យក​ទៅ​ផ្ទះ​ដើម្បី​ធ្វើការ​អប់រំ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor