
Danny Rose បាននិយាយថា Tottenham ត្រូវតែទិញកីឡាករល្អចូលថ្មី ហើយបើគ្មានកីឡាករទេ ចូរអ្នកទៅស្វែងរកក្នុង Google នោះអ្នកនឹងមានកីឡាករឲ្យជ្រើសរើសពិសេសមាននៅ Man City, Man Utd និងChelsea ជាដើម។
មាន់ខ្នាយមាស នឹងត្រូវជួបក្រុមទើបឡើងមកថ្មី Newcastle United នៅថ្ងៃអាទិត្យមិនទាន់បានទិញកីឡាករណាម្នាក់ចូលថ្មីនៅឡើយទេ ក្នុងរដូវដោះដូរកីឡាករដែលកំពុងតែដំណើរការនេះ។ ខណៈពេលដែល Man City, Man Utd, នឹងក្រុមការពារដំណែងជើងឯក Chelsea បណ្ដាក់ទុនទិញកីឡាករចូលថ្មី ក្រុម Tottenham របស់លោក Mauricio Pochettino ដែលបញ្ចប់លេខ២ក្នុងរដូវកាលមុន មិនទាន់បានបន្ថែមកីឡាករថ្មីនោះទេ ក្រោយពេល ខ្សែការពារស្លាបស្ដាំ Kyle Walker ចាកចេញទៅ Man City។
ខ្សែការពារជម្រើសជាតិអង់គ្លេស ដែលត្រូវបានគេដឹងថាមានទំនាក់ទំនងផ្ទេរមកលេងនៅបិសាចក្រហម និងតោខៀវបាននិយាយថា ក្លឹបគួរតែចំណាយលុយទិញកីឡាករមិនត្រូវសំងំបែបនេះទេ។
“ ខ្ញុំមិនបាននិយាយថា ឲ្យទិញកីឡាករ១០នាក់នោះទេ តែខ្ញុំចង់ឃើញក្លឹបទិញបាន២ទៅ៣នាក់បន្ថែមទៀត ហើយបើគ្មានកីឡាករទេ ឲ្យស្វែងរកក្នុង Google ទៅនឹងឃើញហើយ ថាត្រូវជ្រើសរើសមួយណា។ ខ្ញុំមានន័យថាទិញកីឡាករណាដែលគេស្គាល់ហើយ។"
“ក្នុងនាមជាកីឡាកររបស់ Tottenham ខ្ញុំចង់ឃើញក្លឹបទិញកីឡាករចូល។ មើល Man Utd , Chelsea, Man City...គេទិញចូលថ្មីហេតុអីយើងមិនទិញ។ ខ្ញុំមិនចង់ក្លឹបទិញកីឡាករថ្លៃពេកទេ គឺទិញកីឡាករលេងក្នុងPremier League ឬលីកណាមួយដែលគេស្គាល់ខ្លះមកហើយ..."៕