
បន្ទាប់ពីទទួលបានពាន UEFA Super Cup ក្នុងកីឡដ្ឋាន Phillip II Stadium នាទីក្រុង Skopje កាលពីយប់មិញ Zinedine Zidane បានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ជាគ្រូបង្វឹកជោគជ័យជាងគេបំផុតលំដាប់ទី៤។
មិនដល់២ឆ្នាំស្រួលបួលផង គ្រូបង្វឹកសញ្ជាតិបារាំងបានចារឈ្មោះរបស់លោកក្នុងសៀវភៅក្រាំងមាសដោយឈ្នះពាន៦កម្មវិធីផ្សេងគ្នា ដែលនេះធ្វើឲ្យលោកឈរលំដាប់ទីបួនក្នុងប្រវត្តិសាស្ត្ររបស់ Los Blancos។ ជាមួយនឹង Champions League ២, European Super Cup ២, La liag ១,និង,Club World Cup ១ គាត់នៅតាមពីក្រោយអតីតគ្រូបង្វឹកលោក Vicente del Bosque តែមួយប៉ុណ្ណោះ ខណៈអតីតគ្រូបង្វឹកអេស្ប៉ាញរូបនេះឈ្នះបាន៧ពាន។
លើសពីនេះគ្រូបង្វឹកវ័យ៤៥ឆ្នាំនៅខ្វះពានតែ២ទៀតប៉ុណ្ណោះ នឹងតាមទាន់កំណត់ត្រាលោក Luis Molowny តែលោកត្រូវធ្វើការធ្ងន់ខ្លាំងជាងនេះរាប់រយដង បើចង់តាមទាន់កំណត់ត្រាលោក Miguel Munoz ដែលឈ្នះបានពាន១៤ តែយ៉ាងណានេះគ្រាន់តែជាការចាប់ផ្ដើមរបស់លោក Zidane ប៉ុណ្ណោះ។
៤- Zinedine Zidaneឈ្នះពាន ៦ (នៅបន្តទៀត)
៣- Vicente del Bosque ឈ្នះពាន ៧
២- Luis Molowny ៨
១- Miguel Munoz ១៤
