
MV បទចម្រៀង"វស្សាទឹកជន់" របស់តារាចម្រៀងកញ្ញា និរត្តន៍ ត្រូវបានអ្នកទស្សនាជាច្រើនមើលឃើញថា MV បទនេះផលិតឡើងមានការសម្រិតសម្រាំងបានល្អ និងចំណាយខ្ពស់ ទើបធ្វើឲ្យបទនេះល្បីខ្លាំង ខណៈដែលចេញមានរយៈពេលមិនទាន់បាន២៤ម៉ោងមានអ្នកចូលទស្សនាច្រើន។ ការពិតនៅពីក្រោយការផលិត MV បទនេះ គឺមានថ្នាក់ដឹកនាំជាក់ខ្ពស់របស់ ថោន ជាអ្នកចុះដឹកនាំផលិតផ្ទាល់។
លោក អ៊ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិត នៅផលិតកម្ម ថោន បានប្រាប់ផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយលោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube ថា MV បទ "វស្សាទឹកជន់"របស់កញ្ញាំ និរត្តន៍ គឺជាបទចម្រៀងមេ ក្នុងវ៉ុលស្វាគមន៍ពិធីបុណ្យភ្ជុំ ដូច្នេះហើយថ្នាក់លើក៏សម្រេចផលិតMV បទនេះឲ្យបានល្អ ទើបលោកសម្រេចចិត្តចុះដឹកនាំផលិតផ្ទាល់ខ្លួនតែម្ដង។
លោកបន្តថា MV បទខាងលើបានចុះថត៣ទីតាំងនៅជាយរាជធានីភ្នំពេញ ហើយរយៈពេលថត និងរកទីតាំង គឺ៤ថ្ងៃ និងបានចំណាយការថតចំនួន១ពាន់ដុល្លារ ។ អ្នកគ្រប់គ្រងរូបនេះបន្តថា លោកខានបានចុះដឹកនាំថត MV មួយរយៈមកហើយ តែដោយសារបទនេះក្រុមហ៊ុនចង់បានល្អ ទើបលោកវិលមកកាន់ការងារដឹកនាំថតឡើងវិញ។
ជាមួយនេះគ្នាយើងក៏បានលើកយកចម្ងល់ពីទស្សនិកជនសួរថា ឮថាបទនេះ ថោន មានគោលបំណងលើកស្ទួយ និរត្តន៍ ទើបផលិតបទ និង MV ឲ្យកញ្ញាបានល្អ ជាកាតពិតទេ ? សំណួរនេះត្រូវបានលោក អ៊ិន រិទ្ធីចិត្រ ប្រាប់ថា មិនមែនទេ ថោន មានគោលការលើកស្ទួយតារាចម្រៀងស្មើគ្នាល្អណាស់ តែដោយសារបទនេះស៊ីនឹងសំឡេង និរត្តន៍ ហើយគាត់ក៏ច្រៀងបានល្អ ទើបក្រុមហ៊ុនលើកបទនេះ ដោយសារមានអ្នកគាំទ្រច្រើន៕




