header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបហ្គេម​បាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១៨​នាក់​ និងដកហូត​ទូហ្គេមជាច្រើនគ្រឿងផងដែរ។

ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ប៊ុន សិត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើឡើងនៅវេលាម៉ោង៨៖៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានប្រាប់ភ្នាក់ងារ CAM POSTថា មុនពេលកើតហេតុកម្លាំងបានឆ្មក់បង្ក្រាបទីតាំងបញ្ហាខាងលើនេះ គឺលោកបានឲ្យ​កម្លាំងការតាមដាន និងឃ្លាំមើលអស់យៈពេលជិតបីខែមកហើយ បន្ទាប់ពីទទួលបានតម្រុយច្បាស់ការនោះ លោកបានបើក​ប្រតិបត្តិការ​ធ្វើការដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៨នាក់ និងដកហូតទូហ្គេមបានសរុប ១០គ្រឿង​ (ក្នុងនោះមានទូហ្គេមបាញ់ត្រី ចំនួន ៥គ្រឿង និងទូហ្គេមបៀរ ចំនួន​ ៥គ្រឿង)​ ។

បច្ចុប្បន្ន​ជនសង្ស័យ រួមទាំងទូហ្គេមខាងលើ ត្រូវបានយកទៅការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post