header ads

Sponsor

រិទ្ធី

លោក ម៉ុង ចាន់ថុល ត្រូវជាកូនឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានទិញសត្វ​កន្ធាយ​ទម្ងន់​ 39,50kg ប្រគល់ជូនលោកឪពុក និងម្តាយដើម្បីយកទៅព្រលែង។ នេះបើយោងតាមឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចុះនៅថ្ងៃទី០៤ ខែតុលា នេះបានឱ្យដឹងថា៖ វេលាម៉ោង​១១ព្រឹក​ថ្លៃ​អាទិត្យ​ ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយក្តី​មេត្តា​អាណិត​ស្រលាញ់​សត្វ​ព្រៃ​ដ៏កម្រ​ជិត​ផុត​ពូជ​ កូនប្រុស​ខ្ញុំ​ម៉ុង​ ចាន់ថុល​បានសុំ​ចែកទិញ​យក​សត្វ​កន្ធាយ​ទម្ងន់​ 39,50kg (សាមសិបប្រាំបួនគីឡូកន្លះ​) ​ដែលមាន​អាយុ​កាលមិនតិចជាង៥០ឆ្នាំ​ទេមើលទៅ​ ក្នុង​តម្លៃ​ 3,950,000 រៀល ដែលគេបាននាំគ្នាសម្លៀង​បាំងតោ​ផ្សំគ្រឿង​សម្រាប់​ឆាក្តៅ​រួចជាស្រេច​ទៅហើយ​។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្តឱ្យដឹងទៀតថា៖ កូនយកមកជូនប៉ា​ ម៉ាក់យកទៅធ្វើ​អីក៏ធ្វើ​ទៅស្រេចតែចិត្ត ​ខ្ញុំ​និង​ភរិយា​បានឯកភាព​គ្នា​ យកមក​ព្រលែងនៅ​ឫទ្ធី​ សែនជ័យ ​ដើម្បី​ថែ​រក្សា​ការពារ​ទុកកុំអោយមាន​គ្រោះ​ចង្រៃ​ បាំងតោ​នេះមកតាម​យាយី​បន្ត​ទៅមុខទៀត​ រូប​ខ្ញុំ​ និង​ភរិយា​សុំផ្ញើជូន​បុណ្យ​កុសល​នេះទៅដល់​មនុស្ស​ដែល​ចេះមានក្តីមេត្តា​ទាំងអស់គ្នា​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post