header ads

Sponsor

រិទ្ធី

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ ប្រឆាំងការជួញដូរ និងហូបសាច់សុនខ (ឆ្កែ) នៅកម្ពុជា។

តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ លោក ហេង រតនា បានឱ្យដឹងថាលោកបានជួបពិភាក្សាជាមួយក្រុមជំនាញនៃអង្គការប្រឆាំងការជួញដូរសុនខនៅកម្ពុជា។ អង្គការនេះបានបំពេញការងារនៅកម្ពុជា​ ដើម្បីជួយផ្សព្វផ្សាយ​ ការប្រមូលសុនខអនាថា​ និងជួយព្យាបាលសុនខតាមទីវត្តអារាមជាដើម​ ព្រមទាំងជួយគិតគូរ   ឱ្យអ្នករកស៊ីលក់សាច់សុនខ​ ប្តូរមុខរបរថ្មី។ ល។

លើសពីនេះទៅទៀត លោក ហេង រតនា បានបង្ហាញពីបញ្ហា៤ធំៗដែលអាចបង្កឡើងដោយការជួញដូរ និងហូបសាច់សុនខកម្ពុជា​៖ ទី១-​ បាត់បង់វប្បធម៌​ ទំនៀមទម្លាប់ និងប្រពៃណីដ៍ល្អរបស់ប្រជាជនខែ្មរ​ ដែលផ្តាំតកូនចៅដោយហាមមិនឱ្យបរិភោគសាច់សុនខ​ឡើយ​ រហូតដល់យល់ថាជាទង្វើនាំឱ្យចង្រៃដល់ខ្លួនឯង និងគ្រួសារ។ បើគ្មានវិធានការទេ​ ប្រពៃណី និងវប្បធម៌ដ៏ប្រពៃថ្លៃថ្នូរនេះនឹងរលាយសាបសូន្យមិនខានឡើយ។

ចំណែកឯបញ្ហាទី២-​ ការបង្កអំពើចោរកម្ម​ និងបង្កបទល្មើសផេ្សងៗក្នុងសង្គមរួមទាំងទង្វើកាចសាហាវបង្កហិង្សា​ក្នុងគ្រួសារផងដែរ។ 
មានផលប៉ះពាល់ដល់សុខភាពសាធារណ:​ មានប្រភេទជំងឺឆ្លងផងដែរ​ (នេះបើយោងតាមការវាយតម្លៃមន្ត្រីជំនាញសុខភាពមកពីប្រទេសអូស្ត្រាលី​ ហើយអង្គភាពស៊ីម៉ាក់នឹងសហការរយៈពេល២ឆ្នាំ គឺ​២០១៩-២០២០ ​ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យមែលប៊ន​ដើម្បីតាមដានជំងឺសុនខនៃអង្គភាពស៊ីម៉ាក់) នេះជាបញ្ហាទី​៣ និងបញ្ហាទី៤-​ ភាពអសីលម៌ចំពោះគុណបំណាច់សុនខបម្រើមនុស្ស​ជាតិ​ ជាពិសេសសុនខហិតមីន​ សុនខសន្តិសុខ​(សម្រាប់សន្តិសុខគ្រួសារ​ និងសាធារណៈ) សុនខប្រឆាំងភេវរកម្ម​ ​សុនខប្រឆាំងគ្រឿងញៀន​ សុនខការពារព្រំដែនជាដើម។

ក្រៅពីការបារម្ភចំពោះបញ្ហាដែលនឹងកើតឡើងនៃការជួញដូរ និងហូបសាច់សុនខ អគ្គនាយកស៊ីម៉ាក់រូបនេះបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា និងអ្នកអនុវត្តច្បាប់ថាជាពេលវេលាយ៉ាងសមស្របសម្រាប់ចូលរួមលុបបំបាត់ភាពអសកម្មក្នុងសង្គមខែ្មរ និងរួមគ្នាលើកកម្ពស់ប្រពៃណី​ និងសីលធម៌សង្គមខែ្មរយើង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post